Singtech infinity L1 Plus Review By Rith (Cambo Report) 4K

L1 Plus នេះមានរូបរាងដូចទៅនឹង L1 ទាំងស្រុង ខុសគ្នាតែទំហំអេក្រង់ និង សន្ទះខាងក្រោយរបស់វាប៉ុណ្ណោះ។ L1 Plus មានអេក្រង់ 5.5 អ៊ីញ ហើយនៅពេលដែលយើងបិទអេក្រង់អោយងងឹត យើងនឹងសង្កេតឃើញ ផ្ទៃអេក្រង់ពណ៌ខ្មៅខាងមុខ លាតសន្ធឹងដល់គេមទូរស័ព្ទតែម្តង ។ ចំណែកឯសន្ទះខាងក្រោយវិញ រចនាជាជ័រគ្រឺម អាចដោះចេញបាន ខុសពីស៊េរីមុនដែលជាជ័ររលោង។ ហើយយើងក៏អាចដោះសន្ទះក្រោយចេញបានដែរ តែយើងមិនអាចដោះថ្មចេញបាន ដូចស៊េរីមុនរបស់វានោះទេ ហើយរន្ធដាក់ស៊ីមកាតទាំងពីរ និង រន្ធដាក់ម៉េមូរី ស្ថិតនៅផ្នែកខាងធ្វេងទន្ទឹមគ្នា។