HUAWEI MatePad Review: សមត្ថភាព ក្នុងទឹកលុយក្រោមម៉ូឌែល Pro ដល់ទៅពាក់កណ្តាល!

#CamboReport #HUAWEI #MatePad

សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំបាទ រិទ្ធ ឬ ពុទ្ធិរិទ្ធ! ខ្ញុំជឿថាអ្នកទាំងអស់គ្នា ប្រាកដជាបានទស្សនាវីដេអូបង្ហាញពី លក្ខណៈសម្បត្តិរបស់ ថេប្លេតលំដាប់កំពូលរបស់ HUAWEI MatePad Pro ដោយ John Sey រួចមកហើយ។ វាមានកម្លាំងម៉ាស៊ីនខ្លាំង អាចបំពេញរាល់ការងារធ្ងន់ៗបានល្អ មិនថាការប្រើប្រាស់ កម្សាន្ត ការងារ ឬការលេងហ្គេមឡើយ ជាមួយតម្លៃខ្លួនខ្ពស់។ ដោយឡែកសម្រាប់ថ្ងៃនេះ ខ្ញុំសុំលើកយកម៉ូឌែលអត់ Pro មកបង្ហាញវិញម្តង។ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ថេប្លេតកម្រិតកណ្តាលនេះ គឺវាមានតម្លៃក្រោមម៉ូឌែល Pro ដល់ទៅពាក់កណ្តាល មានភ្ជាប់មកជាមួយកញ្ចប់ប្រើប្រាស់មួយឈុតដូចជា ខ្មៅដៃ ក្តារចុច ខេសការពារ និង Mouse ឥតខ្សែមកទៀតផងដែរ។ ចង់ដឹងថាសមត្ថភាពលម្អិតរបស់វាអាចធ្វើអ្វីបានខ្លះនោះ រីករាយទស្សនាវីដេអូមួយនេះ ទាំងអស់គ្នា!!


- វីដេអូ Review HUAWEI MatePad Pro ដោយ John Sey: https://youtu.be/yqM7B_LEwkw

- HUAWEI MatePad: មានតម្លៃខ្ទង់ 1 លាន 44 ម៉ឺនរៀល ឬ $359

កុំភ្លេចចុច Like និង Share
www.cambo-report.com