សប្បាយកប់ Kirirom Trip ជាមួយក្រុមរថយន្ត PMG

សប្បាយណាស់ Trip PMG

ឧទ្យានជាតិ​គីរីរម្យ ឬក៏គេច្រើនហៅថា គីរីរម្យ រីស៊ត មានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~65km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។
ឧទ្យានជាតិ​គីរីរម្យស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ឧទ្យានជាតិ​, ព្រៃភ្នំ, ទឹកជ្រោះឬទឹកធ្លាក់, កន្លែងស្នាក់នៅ, កន្លែងញុំអីឬកញ្ចុះញុំអី និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានឧទ្យានជាតិ​គីរីរម្យដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច, លេងទឹកឬហែលទឹក, បោះជំរុំឬបោះតង់, ថតរូបអាពាហ៍ពិពាហ៍, ខ្យូសញុំអី និងចំណុចផ្សេងៗទៀត។

ឧទ្យានជាតិ​គីរីរម្យមានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~65km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។ ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។

ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូររស់នៅទីនោះ។
#camcar #pmg_trip