Galaxy Note 10 | Note 10+ : ចំណាប់អារម្មណ៍ នៃការចាប់កាន់ជាលើកដំបូង!

មានមហាជនមិនតិចទេ ដែលបានទន្ទឹមរង់ចាំកំពូលស្មាតហ្វូនប៊ិចប្រចាំឆ្នាំ 2019 នេះ! វាបានប្រកាសចេញជាផ្លូវការនៅម៉ោង 3 ទៀបភ្លឺ ត្រូវនឹងថ្ងៃ 8 សីហា (ម៉ោងនៅក្នុងប្រទេសកម្ពុជាយើងនេះ)។

ទាន់ក្តៅចិត្តក្រុមហ៊ុនសាមសុង ប្រចាំនៅក្នុងប្រទេសកម្ពុជាយើង ក៏បានបើកកម្មវិធីសម្ភោធជាផ្លូវការ និងតេស្តបង្ហាញ Galaxy Note 10 និង 10 Plus នៅក្នុងថ្ងៃ 08 សីហាជាមួយគ្នា នេះតែម្តង ដោយកម្មវិធីនេះបានធ្វើឡើងនៅក្នុង ផ្សារទំនើប Aeon 1 ជាន់ផ្ទាល់ដី។ ខ្ញុំ និងក្រុមការងារខេមបូរីផត ក៏បានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ ហើយក៏បានតេស្តសាកល្បងខ្លះ ជាមួយនឹងស្មាតហ្វូនត្រកូល Note ជំនាន់ថ្មីពីរម៉ូឌែលនេះ។ ចឹងដើម្បីកុំឲ្យខាតពេល ខ្ញុំក៏បានធ្វើជាវីដេអូ Hands on ខ្លី ពី Samsung Galaxy Note 10 និង Note 10 Plus ឲ្យគ្នាយើងបានឃើញត្រួសៗពីវាជាមុនសិន មុននឹងដល់ពេលដែលវាទាំងពីរនេះ ហោះមកដល់ Office របស់ Cambo Report។ ហ្នឹងហើយវាក៏នៅមានម៉ូឌែល Note 10 5G និង Note 10+ 5G ផងដែរ ប៉ុន្តែវាមិនទាន់មានបង្ហាញវត្តមាននៅក្នុងប្រទេសយើងនៅឡើយទេ។

វីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់វា លម្អិតពេញលេញ ជាមួយការតេស្តជាក់ស្តែង នឹងមកដល់ក្នុងពេលឆាប់ៗ។

កុំភ្លេចចុច Like និង Share
www.cambo-report.com