ចាប់ផ្ដើមហើយអ្នកបាត់ដំបង សម្រេចក្ដីសុបិនរបស់អ្នកជាមួយ Cambodian Idol Junior

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ចាប់ផ្ដើមធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ!
តើប្អូនៗកុមារអាយុ 7 ឆ្នាំ ដល់ 17 ឆ្នាំ ត្រៀមខ្លួនហើយឬនៅ?
វគ្គជម្រុះដំបូងទីតាំងទីមួយនឹងធ្វើឡើងនៅ សណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង នៅថ្ងៃ អាទិត្យ ទី 11 ខែសីហា ឆ្នាំ 2019 នេះចាប់ពីម៉ោង 8:00 ព្រឹកតទៅ!

កាន់តែពិសេសលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីការប្រគំតន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី 10 ខែ សីហា ឆ្នាំ 2019 ចាប់ពីម៉ោង 8:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទីបួន។ លោកអ្នកនឹងបានជួប កំពូលតារាចម្រៀងដែលជាគណៈកម្មការទាំងបីរូបមាន លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង សុខ ស្រីនាង និងតារាចម្រៀងកុមារជាច្រើនទៀត!

សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! ពាក្យចូលរួមប្រឡងមានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ។

ឧបត្ថម្ភផ្ដាច់មុខដោយ៖​
vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក
ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP