Galaxy Watch Review​: នៅតែល្អក្នុងឆ្នាំ 2019?

នេះមិនមែនជានាឡិកាវៃឆ្លាតម៉ូឌែលថ្មីនោះទេ! វាចេញលក់នៅក្នុងទីផ្សារ បានមួយរយៈធំមកហើយ។ Galaxy Watch បង្ហាញខ្លួនជាផ្លូវការ តាំងពីខែសីហា ឆ្នាំមុនមកម៉្លេះ!! ថ្វីត្បិតតែវាចេញយូរហើយមែន ដំបូងខ្ញុំក៏បានគិតថា Skip ការធ្វើវីដេអូពីវាដែរ ប៉ុន្តែដោយសារនៅតែ មានសំណើជាច្រើន ពីក្នុងប្រអប់សារ របស់ Cambo Report បន្តទៀមទារចង់ដឹងពីវា ដូចនេះខ្ញុំក៏បានសម្រេចចិត្តធ្វើវា ក្នុងពេលនេះតែម្តងទៅ។ ខ្ញុំបាននៅជាមួយ Galaxy Watch LTE 46mm នេះប្រមាណពីរសប្តាហ៍ដែរ និងបានតេស្ត សាកល្បងវាបានច្រើន។ ខ្ញុំមិនមានអារម្មណ៍ថា វាហួសជំនាន់ឬយឺតនោះទេ ខ្ញុំនៅតែមានអារម្មណ៍ថា វានៅតែជារបស់ថ្មី អាចប្រើបានទៅលើមុខងារ ជាច្រើនសម្បូរបែប។ Okay! ចង់ដឹងបន្ថែមថា Galaxy Watch មួយនេះ អាចធ្វើអ្វីបានខ្លះ ក្នុងពេលបច្ចុប្បន្ននោះ វីដេអូនេះគឺសម្រាប់អ្នកហើយ!! ហើយខ្ញុំនឹងរង់ចាំ តេស្តបន្តទៀតនូវ Galaxy Watch ជំនាន់ថ្មី សម្រាប់ឆ្នាំ 2019 ដែលនឹងចេញឆាប់ៗខាងមុខនេះ !!

25 ឧសភា 2019: តម្លៃរបស់ Galaxy Watch មួយនេះប្រមាណខ្ទង់ $270!!

កុំភ្លេចចុច Like និង Subscribe
www.cambo-report.com