អ្នកប្រើប្រាស់ រថយន្តពេលភ្ជុំបិណ្ឌកុំភ្លេចចំណុចទាំងនេះ

១២ ចំណុចត្រូវតពិនិត្យរថយន្តរបស់អ្នកមុន នឹងធ្វើដំណើរក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ
-----------------------------------
១.ត្រូតពិនិត្យផ្នែកខាងក្រោមរថយន្តក្រែងមានលេចធ្លាយត្រង់កន្លែងណាមួយ ដែលវាអាចធ្វើដំណើរមិនដល់គោលដៅនិងអាចប៉ះពាល់ដល់ប្រពន្ធ័ហ្រ្វាំង
——
២.ត្រួតពិនិត្យសំបកកង់ទាំងអស់ដើម្បីធនាថាសំបកកង់មិនប៉ោង មិនបោ និងមិនខូចខាតដោយប្រការណាមួយ។
——
៣.​ត្រួតពិនិត្យអំពូលភ្លើងទាំងមុខទាំងក្រោយ
——
៤.ត្រួតពិនិត្យកៅអីរថយន្តក្រែងមានបាក់តេរី ឬសំរាម​
——
៥.​ ត្រួតពិនិត្យមើលបង្អូច និងលាងសំអាតកុំអោយមានភាពស្រអាប់ ដើម្បីងាយស្រួលមើលផ្លូវពេលបើកបរ
——
៦. មើលកុងទ័រល្បឿន កុងទ័រសាំងនៅពេលអ្វីៗដំណើរការរួចរាល់ហើយនោះ
——
៧.ត្រួតពិនិត្យលើផ្នែកផ្សេងៗទៀតដូចជា ម៉ាស៊ីនត្រជាក់និង Heating System ជាដើម
——
៨.ត្រួតពិនិត្យមើលសាំង កំលាំងម៉ាស៊ីន
——
៩.ធ្វើតេស្តបញ្ឆេះសាកមើលថាវាដំណើរការបានល្អរឺក៏អត់មុនពេលចេញដំណើរ
——
១០.​ មើលថាតើឧបករណ៍សំអាតកញ្ចក់ដំណើរការរឺអត់
——
១១.ពិនិត្យនិងសំអាតសន្ទះខ្យល់ដែលវាអាចបះពាល់ដល់ល្បឿនរថយន្ត និងកំរិតនៃការស៊ីសាំង
——
១២.ត្រូវធានាថាសំបកកងទាំងសងខាងមានខ្យល់តឹងណែនល្អ។
——
ជាចុងក្រោយជូនពរបងប្អូនធ្វើដំណើរជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព គ្រប់ៗគ្នា​ បំណងល្អពីខ្ញុំ ភាល័យ ❤️❤️❤️